បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាក្លឹប Arsenal បានពិភាក្សារួចហើយអំពីការដាក់សំណើរដែលអាចមានសម្រាប់ខ្សែបម្រើស្លាបរូបនេះ ខណៈពួកគេជឿថាការទទួលបានកិច្ចព្រមព្រៀងលើកីឡាកររូបនេះអាចនឹងមានភាពស្មុគស្មាញ។ ក្រមនៅភាគខាងជើងទីក្រុងឡុងដ៍ថែមទាំងបានបន្ថយការចាប់អារម្មណ៍លើកីឡាករ Leroy Sane ដើម្បីផ្តោតតែលើការផ្ទេរកីឡាករ Rodrygo ប៉ុណ្ណោះ។
នេះបើយោងតាមការចេញផ្សាយរបស់ GOAL បានអោយដឹងកាលពីថ្ងៃអង្គារថា Chelsea ក៏កំពុងរៀបចំសំណើរសម្រាប់កីឡាករវ័យ ២៤ឆ្នាំរូបនេះផងដែរ ហើយបានទាក់ទងជាមួយភ្នាក់ងាររបស់គាត់រួចហើយដើម្បីបង្ហាញអំពីការចង់នាំយកគាត់មកកាន់កីឡដ្ឋាន Stamford Bridge ។
អនាគតរបស់ Rodrygo នៅ Madrid បានក្លាយជាចម្ងល់ ខណៈដែលគាត់មិនត្រូវបានធានានូវកន្លែងមួយនៅក្នុងក្រុម Madrid សម្រាប់ជម្រើស ១១នាក់ដំបូងនោះទេចាប់តាំងពីការមកដល់របស់ Kylian Mbappe ទោះបីជាគាត់អាចបង្ហាញខ្លួនចំនួន ៥០ដងនៅក្នុងការប្រកួតទាំងអស់នារដូវកាលនេះក៏ដោយ។
ការចាកចេញនៅរដូវក្តៅហាក់ដូចជាលទ្ធភាពសម្រាប់ Rodrygo ប៉ុន្តែ Arsenal ឬ Chelsea នឹងត្រូវចំណាយប្រហែល ៨៥លានផោនដើម្បីបញ្ចុះបញ្ចូល Madrid ឱ្យលក់គាត់នៅរដូវក្តៅនេះ៕