Gundogan បដិសេធទៅចូលរួមជាមួយនឹងក្លឹបនៅអាឡឺម៉ង់មួយនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Gundogan បានបញ្ជាក់អំពីអនាគតគាត់នៅក្នុងសិន្និសិទ្ធសារព័ត៌មានមួយថា “មិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនោះតេ។ ខ្ញុំកំពុងស្ថិតនៅក្នុងដំណាក់កាលពិចារណា ដើម្បីធ្វើការសម្រេចចិត្តនៅឡើយ”។

គាត់ក៏បានបន្ថែមទៀតថា “ក៏មានការទំនាក់ទំនងមកពីក្លឹប Borussia Dortmund ប៉ុន្តែវាមិនបានទទួលជោគជ័យនោះទេ ដោយសារការត្រលប់ទៅកាន់អាឡឺម៉ង់វិញ មិនស្ថិតនៅក្នុងជម្រើសរបស់ខ្ញុំនោះទេ”៕

Previous articleខ្សែការពារវ័យក្មេងម្នាក់នេះ មានឪកាសទៅចូលរួមមួយក្លឹប Barca
Next articleRashford ទំនង់ជានឹងសម្រេចចិត្តយ៉ាងនេះ ចំពោះអនាគតរបស់គាត់