បរទេស៖ កីឡាករ De Bruyne នឹងចាកចេញពី Man City នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីត្រូវបានជូនដំណឹងដោយក្លឹបថាគាត់នឹងមិនត្រូវបានផ្តល់ការបន្តកុងត្រាថ្មីនោះទេ។
កីឡាករវ័យ ៣៣ឆ្នាំរូបនេះបានបញ្ជាក់ថាគាត់នឹងស្វែងរកការនៅការផ្ទេរទៅកាន់ក្រុមផ្សេងទៀតនៅ Premier League ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាគាត់បានសម្រេចចិត្តទទួលយកដំណើរផ្សងព្រេងនៅក្នុងប្រទេសមួយផ្សេងទៀត។ ក្រុម MLS និង Saudi Pro League បានបង្ហាញចំណាប់អារម្មណ៍លើ De Bruyne ខណៈដែលក្រុម Napoli ដែលសង្ឃឹមឈ្នះពាន Serie A ក៏ជាបេក្ខភាពក្នុងការចុះហត្ថលេខាលើរូបគេផងដែរ។
កីឡាករ De Bruyne បានចំណាយពេល ១០ឆ្នាំជាមួយ City និងបានបង្ហាញខ្លួនច្រើនជាង ៤២០ប្រកួត ។ គាត់បានឈ្នះជើងឯក Premier League ៦ដង, Carabao Cup ៥ដង, FA Cup ២ដង និងពានរង្វាន់ Champions League ម្តងជាមួយក្លឹប។
កីឡាករ De Bruyne នឹងលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្រុមរបស់លោក Pep Guardiola ទល់នឹង Fulham នៅថ្ងៃអាទិត្យ។ គាត់បានទទូចរួចហើយថាគាត់នឹងមិនជាផ្នែកមួយនៃក្រុមសម្រាប់ការប្រកួត Club World Cup ដែលចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនា នោះទេ៕