បរទេស៖ ក្លឹប Arsenal បានសម្រេចការផ្ទេរលើកដំបូងរបស់ខ្លួននៅក្នុងរដូវក្តៅនេះ ដោយក្រុមមួយក្នុងក្របខ័ណ្ឌ Serie A បានចំណាយប្រាក់ ៥លានអឺរ៉ូក្នុងការផ្ទេរយកកីឡាករខ្ចីជើង ម្នាក់ជាអចិន្ត្រៃយ៍។
នេះបើយោងតាមការចេញផ្សាយរបស់ Radiosei បានអោយដឹងថាកីឡាករ Tavares បានចុះកុងត្រាជាមួយក្រុមកាំភ្លើងធំក្នុងឆ្នាំ២០២១ ហើយបានខ្ចីជើងទៅកាន់ក្លឹប Lazio ក្នុងរដូវកាលនេះ ដោយក្លឹបយក្សអ៊ីតាលីទទួលយកជម្រើសរបស់ពួកគេក្នុងការចុះហត្ថលេខាលើគាត់ជាអចិន្ត្រៃយ៍។ លក្ខខណ្ឌទិញជាអចិន្ត្រៃក្នុងតម្លៃ ៥លានអឺរ៉ូនៅក្នុងកិច្ចព្រមព្រៀងខ្ចីជើងរបស់គាត់ ហើយឥឡូវនេះត្រូវបានប្រើប្រាស់ដោយក្លឹបនៅអ៊ីតាលី៕