ក្លឹបមួយនៅអង់គ្លេសចង់បានលោក Raul មកធ្វើជាគ្រូបង្វឹកថ្មី!

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាលោក Raul កំពុងពិចារណាលើជំហ៊ានថ្មីក្នុងអាជីពជាអ្នកចាត់ការរបស់គាត់ ខណៈដែលគាត់ត្រៀមចាកចេញពីតួនាទីរបស់ខ្លួនក្នុងការដឹកនាំក្លឹប Real Madrid Castilla ជាមួយនឹងការផ្តល់ជូនដ៏គួរឱ្យទាក់ទាញមួយនៅលើតុរួចហើយពីក្រុម Leeds នៅក្នុងក្របខ័ណ្ឌ Premier League ។ ថ្វីបើមានការរីកចម្រើនជាលំដាប់ និងការគាំទ្រផ្ទៃក្នុងក៏ដោយ ក៏គាត់ត្រូវបានខកខានក្នុងការប្រម៉ូតមកកាន់តំណែងនៅក្រុមឈុតធំ ដោយកាលពីពេលថ្មីៗនេះលោក Xabi Alonso បានមកកាន់តំណែងនេះ ក្រោយការសម្រេចចិត្តចាកចេញរបស់លោក Carlo Ancelotti នៅចុងបញ្ចប់នៃរដូវកាលនេះ។

Leeds United FC v Millwall FC - Sky Bet Championship

ការផ្តល់ជូនរបស់ Leeds ដល់ Raul ហាក់ដូចជាគួរឱ្យភ្ញាក់ផ្អើលដោយសារភាពជោគជ័យនាពេលថ្មីៗនេះរបស់ Farke ប៉ុន្តែការផ្លាស់ប្តូរនេះអាចត្រូវបានគេមើលឃើញថាជាកត្តាឆ្ពោះទៅមុខដោយគណៈគ្រប់គ្រង់របស់ក្លឹប Leeds។ ទោះជាយ៉ាងណាក៏ដោយ បទពិសោធន៍គ្រូបង្វឹករបស់គាត់ត្រូវបានកំណត់យ៉ាងទូលំទូលាយចំពោះ Castilla និងការប្រកួតកម្រិតយុវជនដូចជា UEFA Youth League ដែលគាត់បានឈ្នះក្នុងឆ្នាំ២០២០។

ប្រភពជិតស្និទ្ធនឹងស្ថានភាពនេះ បានលើកឡើងថា ក្លឹបជាច្រើនទៀតអាចចូលរួមក្នុងការប្រណាំងប្រជែងក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ជាពិសេសនៅពេលដែលតំណែងអ្នកចាត់ការទូទៅចាប់ផ្តើមបើកក្នុងអំឡុងពេលការរុះរើរដូវក្តៅ។ ពួកគេមួយចំនួនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងរួចមកហើយរួមទាំង Villarreal នៅអេស្ប៉ាញ និង Schalke ក្នុងប្រទេសអាល្លឺម៉ង់ ដែលទាំងពីរមានទំនាក់ទំនងជាអតិតខ្សែប្រយុទ្ធរូបនេះ។

SOCCER-CL-REAL MADRID-MILAN

ការតែងតាំង Raul នៅ Leeds នឹងសម្គាល់ជំហានដ៏សំខាន់មួយក្នុងការគ្រប់គ្រងបាល់ទាត់ជាន់ខ្ពស់ និងនាំមកនូវការចាប់អារម្មណ៍ជាសកលទៅកាន់ Elland Road ។ ទោះជាយ៉ាងណាក៏ដោយ វានឹងក្លាយជារឿងដ៏លំបាកមួយដើម្បីដក​ Farke ចេញពីកៅអីដ៏ក្តៅគគុក ជាពិសេសបន្ទាប់ពីការដឹកនាំក្រុមទៅកាន់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេស៕

Previous articleLeandro Trossard ខិតកាន់តែជិតក្នុងការបន្តស្នាក់នៅទឹកដី Emirates
Next articleWolves ចង់ចុះហត្ថលេខាយកកីឡាករ McAtee