បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Germany បានឱ្យដឹងថា Bayern កំពុងធ្វើការយ៉ាងសកម្មក្នុងការស្វែងរកកីឡាករនៅផ្នែកខាងឆ្វេងនៃតំបន់ប្រយុទ្ធរបស់ពួកគេ ហើយកីឡាករ Leao បានលេចចេញជាឈ្មោះលេចធ្លោមួយនៅក្នុងបញ្ជីសម្រាំងរបស់ពួកគេ។ ក្លឹប Bundesliga ត្រូវបានរាយការណ៍ថាមានបំណងនាំយកខ្សែបម្រើស្លាបម្នាក់នៅរដូវក្តៅនេះ ដើម្បីបន្ថែមភាពស៊ីជម្រៅ និងផ្តល់ពន្លឺដល់ក្រុមរបស់ពួកគេ ហើយកីឡាករលេខ១០ របស់ក្លឹប AC Milan បានស្ថិតក្នុងការចាប់អារម្មណ៍របស់ពួកគេ។
ភ្នាក់ងាររបស់ Leao គឺលោក Jorge Mendes រក្សាទំនាក់ទំនងយ៉ាងរឹងមាំជាមួយនាយកកីឡារបស់ Bayern លោក Max Eberl ហើយបើតាមសេចក្តីរាយការណ៍ថាអាចនឹងជួយសម្រួលដល់ការពិភាក្សា ប្រសិនបើចំណាប់អារម្មណ៍របស់ពួកគេកាន់តែធ្ងន់ធ្ងរ។ ទោះបីជាមានការស៊ូទ្រាំនឹងទម្រង់លេងរបស់គាត់នារដូវកាលនេះ ដោយគ្រាន់តែស៊ុតបញ្ចូលទីបាន ១២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ១៣ដងនៅគ្រប់ការប្រកួតទាំងអស់ វាបានធ្វើអោយមានការសង្ស័យតិចតួចទៅលើសមត្ថភាពរបស់គាត់។
ខណៈពេលដែលកីឡាករ Leao បានក្លាយជាគូប្រជែងដ៏ខ្លាំងសម្រាប់ផែនការរដូវក្តៅរបស់ក្លឹប Bayern ខ្សែបម្រើស្លាបរបស់ Brighton & Hove Albion កីឡាករ Kaoru Mitoma នៅតែជាគោលដៅជំនួសដ៏មានសក្តានុពលនៅដំណាក់កាលនេះ។ ប្រសិនបើ Brighton បដិសេធមិនចរចា ឬទាមទារថ្លៃឈ្នួលដែល Bayern យល់ថាលើសនោះ ក្លឹបអាចនឹងងាកទៅរកខ្សែប្រយុទ្ធ Milan យ៉ាងឆាប់រហ័ស ជាជម្រើសដែលអាចសម្រេចបាន។
កីឡាករ Leao នៅតែស្ថិតក្រោមកិច្ចសន្យាជាមួយ Milan រហូតដល់ឆ្នាំ២០២៨ ដែលផ្តល់ឱ្យភាគីអ៊ីតាលីមានអានុភាពក្នុងការចរចា។ ទោះជាយ៉ាងណាក៏ដោយ ការអវត្តមានរបស់ Milan ពីក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ទស្សនវិស័យហិរញ្ញវត្ថុរបស់ពួកគេ ដែលអាចធ្វើឱ្យពួកគេកាន់តែបើកចំហសម្រាប់ការលក់កីឡាករសំខាន់ៗ ដើម្បីធ្វើបញ្ជីហរិញ្ញវត្ថុរបស់ពួកគេមានលំនឹង។ ដូច្នេះហើយ Milan អាចត្រូវបានល្បួងឱ្យលក់ ប្រសិនជាមានសំណើរពីក្លឹប Bayern Munich៕