១០០%!!! Joao Cancelo នឹងត្រូវចាកចេញពី Man City នារដូវក្តៅនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Joao Cancelo នឹងចាកចេញពីក្លឹប Manchester City នៅរដូវក្តៅនេះ។ ការសម្រេចចិត្តមួយនេះ គឺច្បាស់លាស់ណាស់ទាំងខាងកីឡាករ និងខាងក្លឹប ហើយឥលូវនេះពួកគេកំពុងស្វែងរកនៅដំណោះស្រាយដ៏ល្អមួយ។ សម្រាប់ Man City គឺមានការងារដ៏សំខាន់មួយទៀតនោះ ក្នុងការព្យាយាមបន្តកុងត្រាថ្មីជាមួយនឹងកីឡាករ Walker។

គួរបញ្ជាក់ថាក្លឹប Barcelona នៅតែមានចំណាប់អារម្មណ៍លើកីឡាករ Cancelo ប៉ុន្តែពួកគេត្រូវចាប់មើលលើបញ្ហាហិរញ្ញវត្ថុរបស់ក្លឹបសិន៕

Previous articleBrendan Rodgers បានត្រលប់ទៅកាន់ Celtic វិញ
Next articleNkunku មកចូលរួមជាមួយនឹងក្លឹប Chelsea ជាផ្លូវការណ៍ហើយ