បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports Italian បានអោយដឹងថាក្លឹប Napoli ត្រូវបានរាយការណ៍ថាជិតឈានដល់កិច្ចព្រមព្រៀងជាមួយ Kevin De Bruyne ខណៈដែលកីឡាករជើងចាស់របស់ Manchester City គ្រោងនឹងចាកចេញដោយគ្មានតម្លៃផ្ទេរ។
ជំហានចុងក្រោយគឺស្ថិតនៅលើប្រធានក្លឹប Napoli លោក Aurelio De Laurentiis ដែលត្រូវតែកំណត់ថាតើក្លឹបត្រៀមខ្លួនដើម្បីបំពេញតាមការទាមទារប្រាក់ឈ្នួលរបស់កីឡាករ De Bruyne ដែរឬទេ។ ប្រសិនបើកិច្ចព្រមព្រៀងលើប្រាក់បៀវត្សរ៍អាចសម្រេចបាននោះ ភាគី Serie A នឹងអាចនាំចុះហត្ថលេខាយកកីឡាករដែលមានកម្រិតខ្ពស់ម្នាក់បាន ដោយឥតគិតថ្លៃក្នុងរដូវក្តៅនេះ៕



