បរទេស៖ ក្លឹប Chelsea ត្រូវបានរាយការណ៍ថាបានក្លាយជាគូប្រជែងដ៏ភ្ញាក់ផ្អើលក្នុងការចុះហត្ថលេខាលើកីឡាករ Ansu Fati របស់ Barcelona ចំពេលមានទំនាក់ទំនងជាមួយ Monaco ។
អ្នកកាសែត Helena Condis និយាយថាភ្នាក់ងាររបស់ Fati គឺលោក Jorge Mendes នឹងជួបជាមួយកីឡាករវ័យ ២២ឆ្នាំដើម្បីពិភាក្សាអំពីអនាគតមិនច្បាស់លាស់របស់គាត់នៅ Barcelona ។ ប្រភពដដែលបានបន្តទៀតថាអតីតកីឡាករដែលធ្លាប់ខ្ចីជើងទៅកាន់ក្លឹប Brighton បានទទួលការចាប់អារម្មណ៍ពីក្លឹប Chelsea បន្ថែមពីលើការផ្តល់ជូនពី Monaco ៕