ក្លឹប ២នេះ ប្រជែងគ្នាយកកីឡាករ Gabri Veiga

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Liverpool នៅតែទទួលបានព័ត៌មានទាក់ទងនឹងស្ថានភាពរបស់កីឡាករ Gabri Veiga ប៉ុន្តែមិនទាន់មានការដាក់សំណើរណាមួយនោះទេ។ នៅពេលនេះពួកគេកំពុងផ្តោតទៅលើការស្វែងរកខ្សែបម្រើ ដែល Thuram និង Kone គឺស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករដែលពួកគេចង់បាន។

ក្នុងនោះខាងក្លឹប Chelsea បានធ្វើការទំនាក់ទំណងដើម្បីបញ្ជាក់អំពីលក្ខខណ្ឌរបស់កីឡាករ Veiga កាលពីដើមសប្តាហ៍ ហើយពួកគេនឹងត្រូវធ្វើការពិភាក្សាផ្ទៃក្នុងអំពីរឿងនេះ៕

Previous articleក្លឹបមួយនេះលួចចរចា ស្ងាត់ៗជាមួយនឹងកីឡាករ Romeo Lavia
Next articleក្លឹបមួយនេះដាក់សំណើរ ៩០លានផោន សម្រាប់ Declan Rice