បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Manchester City បានចូលរួមការប្រជែងដើម្បីចុះហត្ថលេខាលើតារាឆ្នើម Lyon កីឡាករ Rayan Cherki នៅរដូវក្តៅនេះ ខណៈដែលលោក Pep Guardiola សម្លឹងរកការកសាងក្រុមរបស់គាត់ឡើងវិញ។
ដើមឡើយ Man City ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Florian Wirtz ពី Bayer Leverkusen ខណៈដែលពួកគេកំពុងស្វែងរកអ្នកជំនួស Kevin De Bruyne ទោះជាយ៉ាងណាក៏ដោយ Wirtz ឥឡូវនេះទំនងជានឹងផ្លាស់ទៅ Liverpool ៕