បរទេស៖ អនុប្រធានក្លិប Sporting CP លោក Francisco Salgado Zenha បានបើកចំហអំពីអនាគតរបស់ Viktor Gyokeres ចំពេលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុម Arsenal ។
បន្ទាប់ពីយុទ្ធធានាការជាមួយក្លឹប Sporting CP ក្នុងរដូវកាល 2024-25 ដែល Gyokeres ស៊ុតបញ្ចូលទីបាន ៥៤គ្រាប់នៅគ្រប់ការប្រកួតទាំងអស់ និងឈ្នះពានរង្វាន់ក្នុងស្រុកចំនួនពីរ រួមទាំងពានរង្វាន់Liga Portugal បានធ្វើអោយខ្សែប្រយុទ្ធស៊ុយអែតបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបជាច្រើនរួមទាំងក្លឹបយក្ស Premier League ដូចជា Arsenal និង Manchester United៕