បរទេស៖ នាយកប្រតិបត្តិ Manchester United លោក Omar Berrada និយាយថាក្លឹប “ដឹងពីអ្វីដែលយើងត្រូវធ្វើ” នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ បន្ទាប់ពីរដូវកាលដ៏លំបាករបស់ពួកគេ។
គាត់បានប្រាប់ MUTV ថា “ខ្ញុំមិនអាចនិយាយអំពីអ្វីជាក់លាក់បានទេ ប៉ុន្តែខ្ញុំអាចនិយាយបានថា យើងបានរៀបចំផែនការជាច្រើនខែមកហើយ។ យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់គ្រប់កាលៈទេសៈផ្សេងគ្នា ហើយឥឡូវដឹងថាយើងត្រូវធ្វើអ្វីហើយ”៕