បរទេស៖ ក្លឹប AC Milan បានកំណត់អត្តសញ្ញាណអតីតគ្រូបង្វឹក Massimiliano Allegri ជាគ្រូបង្វឹកថ្មីដ៏មានសក្តានុពលរបស់ពួកគេ ហើយកំពុងឈានទៅរកការព្រមព្រៀងគ្នាដោយពាក្យសំដី។
យោងតាមការចេញផ្សាយរបស់អ្នកកាសែត Matteo Moretto បានអោយដឹងថាអ្នកចាត់ការសញ្ជាតិអ៊ីតាលីលោក Massimiliano Allegri គឺជាបេក្ខភាពជម្រើសដំបូងនៅលើរ៉ាដារបស់ Milan ដើម្បីជំនួស Sergio Conceicao ហើយក្លឹបជិតទទួលបានការនិយាយព្រមព្រៀងគ្នាជាមួយបុរសវ័យ ៥៧ឆ្នាំ៕