បរទេស៖ ក្លឹប Arsenal ត្រូវបានរាយការណ៍ថាកំពុងពិចារណាលើកាផ្ទេរនៅរដូវក្តៅមួយសម្រាប់កីឡាករ Leroy Sane របស់ក្លឹប Bayern Munich ការផ្ទេរនេះអាចធ្វើអោយមានការជួបជុំរវាងខ្សែបម្រើស្លាបរូបនេះ និងលោក Mikel Arteta។
នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Arsenal កំពុងពិចារណាលើការផ្លាស់ប្តូរសម្រាប់ Sane នៅរដូវក្តៅនេះ ខណៈដែលពួកគេចង់ចុះហត្ថលេខាលើខ្សែបម្រើស្លាបឆ្វេងម្នាក់មុននឹងចាប់ផ្តើមរដូវកាលក្រោយ ដោយសារ Arteta មិនសប្បាយចិត្តនឹងជម្រើសបច្ចុប្បន្នរបស់គាត់។ ក្រុមកាំភ្លើងធំបានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Nico Williams របស់ក្លឹប Athletic Club ទោះបីជាយ៉ាងណាក៏ដោយ ការទាមទារប្រាក់ឈ្នួលរបស់គាត់អាចធ្វើឱ្យការផ្លាស់ប្តូរនេះមិនអាចទៅរួចសម្រាប់ក្រុមកាំភ្លើងធំ៕