បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Luis Diaz បានក្លាយជាគោលដៅចំបង់របស់ក្លឹប Al Nassr នៅរដូវក្តៅនេះ ហើយក៏មានកីឡាករ Davi Hancko ផងដែរ។
ក្លឹបនៅ Saudi Pro League បានដាក់ឈ្មោះខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Liverpool នៅក្នុងបញ្ជីឈ្មោះដែលក្លឹបចង់បានតាំងពីខែមេសា ដូចទៅនឹងខ្សែការពាររបស់ក្លឹប Feyenoord ដូចគ្នា។ ក្លឹប Barcelona ក៏បានដាក់ឈ្មោះកីឡាករ Luis Diaz ទៅក្នុងបញ្ជីជាមួយនឹងកីឡាករ Rashford និងមានឈ្មោះខ្សែប្រយុទ្ធស្លាប ២រូបផ្សេងទៀត ប៉ុន្តែការផ្ទេរអាស្រ័យទៅលើតម្លៃចុងក្រោយ៕