បរទេស៖ អ្នកចាំទី Garcia បានបង្ហាញទម្រង់លេងកំពូលក្នុងរដូវកាលនេះសម្រាប់ក្រុម Espanyol ខណៈដែលអ្នកចាំទីបានដើរតួយ៉ាងសំខាន់ក្នុងក្រុមជៀសវាងការធ្លាក់ទៅក្រុម Segunda ។ ដូចនេះ Arsenal, Barcelona និង Newcastle United កំពុងតែប្រជែងគ្នាដើម្បីចុះហត្ថលេខាលើអ្នកចាំទីនៅរដូវក្តៅនេះ ជាមួយនឹងលក្ខខណ្ឌផ្តាច់កុងត្រាមានតម្លៃ ២៥លានអឺរ៉ូ ខណៈលក្ខខណ្ឌមួយនេះមានប្រសិទ្ធិភាពរហូតដល់សប្តាហ៍ចុងក្រោយនៃទីផ្សារដោះដូររដូវក្តៅ។
នេះបើយោងតាមការចេញផ្សាយរបស់ Mondo Deportivo បានអោយដឹងថាក្រុម Manchester City បានចូលរួមក្នុងការប្រណាំងប្រជែងដើម្បីចុះហត្ថលេខាលើ Garcia នៅរដូវក្តៅនេះ។ ម្ចាស់ជើងឯក Premier League ប្រាំបីសម័យក៏ត្រូវបានគេនិយាយថាចាប់អារម្មណ៍លើ Diogo Costa របស់ FC Porto ផងដែរ។
1 – Joan García has made more saves (146) and prevented more goals (+8.5) based on his expected goals from shots on target (58.5 xGoT, 50 goals conceded without own goals) than any other goalkeeper in LaLiga 2024/25. Wall. pic.twitter.com/shLPK7YMF7
— OptaJose (@OptaJose) May 27, 2025
នេះបើយោងតាមការចេញផ្សាយរបស់ OptaJose បានអោយដឹងថាក្នុងកំឡុងរដូវកាល ២០២៤-២៥ អ្នកចាំទី Garcia បានធ្វើការសង្គ្រោះច្រើនជាង (១៤៦ដង) និងបញ្ឈប់គ្រាប់បាល់ច្រើនជាង (+៨.៥) បើប្រៀបទៅនឹងអ្នកចាំទីផ្សេងទៀតនៅក្នុង La Liga។
ប្រភពជិតស្និទ្ធនឹង Garcia បន្តបង្ហាញថា Barcelona បច្ចុប្បន្នជាក្រុមជិតបំផុតក្នុងការចុះហត្ថលេខាលើអ្នកចាំទីរូបនេះ។ ទោះជាយ៉ាងណាក៏ដោយ City អាចនឹងនឹងធ្វើការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ប្រសិនបើ Premier League គឺជាគោលដៅដែលពេញចិត្តរបស់ Garcia៕