កីឡាករ Cherki ឆ្លើយ “យល់ព្រម” ទៅកាន់ Man City ក្រោយ Pep Guardiola ទាក់ទង់ទៅកីឡាករដោយផ្ទាល់

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាក្លឹប Man City បានដើរនាំមុខក្រុម Liverpool និង Borussia Dortmund ក្នុងការប្រជែងយកកីឡាករ Cherki ។ កីឡាករវ័យ ២១ឆ្នាំរូបនេះត្រូវបានគេនិយាយថាបានយល់ព្រមលើការផ្ទេរនេះ បន្ទាប់ពីទាក់ទង់ដោយផ្ទាល់ជាមួយអ្នកចាត់ការ Guardiola ដែលកំពុងត្រូវការកីឡាករថ្មី បន្ទាប់ពីយុទ្ធនាការដ៏ខកចិត្តមួយ។

Manchester United v Olympique Lyonnais - UEFA Europa League 2024/25 Quarter Final Second Leg

ក្លឹប Man City បានបញ្ចប់យុទ្ធនាការ Premier League ក្នុងចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីការធ្លាក់ទម្រង់លេងនាពាក់កណ្តាលរដូវកាលបានធ្វើឱ្យពួកគេតាមពីក្រោយក្រុមម្ចាស់ជើងឯក Liverpool ក្នុងការប្រជែងដណ្តើមពាន។ ខ្សែបម្រើដ៏ល្បី Kevin De Bruyne បានបញ្ជាក់ពីការចាកចេញរបស់គាត់បន្ទាប់ពីកិច្ចសន្យារបស់គាត់បានផុតកំណត់ ហើយការស្វែងរកកីឡាករមកជំនួសបានកើតឡើងនៅក្នុងទីផ្សារដោះដូរ។ កីឡាករ Cherki នឹងក្លាយជាបន្ថែមការគំរាមកំហែងមួយទៀតសម្រាប់តំបន់បម្រើ ដោយគាត់បានស៊ុតបញ្ចូលទី ៨គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ១១ដងក្នុងអំឡុងពេលយុទ្ធនាការ Ligue 1 ថ្មីៗនេះ។

ក្លឹប Liverpool ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករ Cherki ផងដែរ ប៉ុន្តែមើលទៅពួកគេកំពុងផ្តោតលើការផ្ទេរយកកីឡាករ Florian Wirtz ដោយបានដាក់សំណើដេញថ្លៃមានតម្លៃ ១៣០លានអឺរ៉ូសម្រាប់តារាឆ្នើមរបស់ក្លឹប Bayer Leverkusen ។

Fulham FC v Manchester City FC - Premier League

កីឡាករ​ Cherki មិនទាន់បង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិបារាំងឈុតធំនោះទេ ប៉ុន្តែឈ្មោះរបស់គាត់ត្រូវបានបញ្ចូលក្នុងក្រុមរបស់ Didier Deschamps សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Nations League នៅប្រទេសអាល្លឺម៉ង់នៅដើមខែមិថុនា។ ស្របពេលជាមួយគ្នានេះ City នឹងបន្តព្យាយាមពង្រឹងក្រុមរបស់ពួកគេ ហើយត្រូវបានគេរាយការណ៍ថាមានចំណាប់អារម្មណ៍លើអ្នកចាំទី Joan Garcia របស់ Espanyol ៕

Previous articleJeremie Frimpong និយាយយ៉ាងនេះ ក្រោយផ្ទេរមកដល់ក្លឹប Liverpool
Next articleលោក Simone Inzaghi និយាយយ៉ាងនេះ ក្រោយបែកធ្លាយដំណឹងជាមួយក្លឹប Al-Hilal