បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Kyle Walker នឹងត្រលប់ទៅ Manchester City វិញនៅរដូវក្តៅនេះ ខណៈដែល AC Milan បានបដិសេធមិនដំណើរការជម្រើសទិញនៅក្នុងកិច្ចព្រមព្រៀងខ្ចីជើងរបស់កីឡាករនោះទេ។
ខ្សែការពាររូបនេះនឹងមិនធ្វើដំណើរទៅសហរដ្ឋអាមេរិកសម្រាប់ការប្រកួត Club World Cup នៅខែមិថុនានោះទេ ខណៈដែលក្លឹបត្រូវបានគេរំពឹងថានឹងធ្វើពិភាក្សាអំពីអនាគតរបស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ៕