ខ្សែប្រយុទ្ធ Di Maria សម្រេចចិត្តត្រលប់ទៅលេងនៅក្លឹបចាស់វិញ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Angel Di Maria នឹងត្រលប់ទៅកាន់ក្លឹប Benfica វិញ ។ នេះជាពេលវេលាត្រូវរៀបចំនៅឯកសារទាំងអស់ ហើយពិនិត្យជាចុងក្រោយទៅលើព័ត៌មានលម្អិត និងចុះហត្ថលេខាទៅលើកុងត្រា ដូចបានបញ្ជាក់កាលពីម្សិលមិញ។

គួរបញ្ជាក់ថា Di Maria ចង់ត្រលប់ទៅកាន់ក្លឹប Benfica វិញ ហើយការពន្យាពេលនេះ ដោយសារតែបញ្ហាមួយចំនួន។ កុងត្រារបស់គាត់ គឺមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៤៕

Previous articleBayern ចង់បាន Pau Torres មកជំនួសកន្លែងកីឡាករម្នាក់នេះ
Next articleមានក្លឹបចាប់អារម្មណ៍ចង់បាន Thomas Partey ក្រោយលឺដំណឹងការចាកចេញពី Arsenal