Chelsea វាយតម្លៃសម្រាប់ការផ្ទេរយកខ្សែការពារ Jarrad Branthwaite

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Chelsea ត្រូវបានរាយការណ៍ថាកំពុងវាយតម្លៃការផ្លាស់ប្តូរដ៏មានសក្តានុពលសម្រាប់ខ្សែការពារ Jarrad Branthwaite របស់ Everton។

កីឡាករ Branthwaite កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបជាច្រើន រួមទាំង Manchester United និង Newcastle ។ ទោះបីជាយ៉ាងណាក៏ដោយ Everton កំពុងឈរយ៉ាងរឹងមាំលើការវាយតម្លៃរបស់ពួកគេ ហើយត្រូវបានគេរំពឹងថានឹងទាមទារមិនតិចជាង ៧០លានផោនសម្រាប់កីឡាករសញ្ជាតិអង់គ្លេស៕

Previous articleក្លឹបជាច្រើននៅអារ៉ាប៊ីសាអូឌីត ចាប់អារម្មណ៍ទៅលើកីឡាករ Son Heung-Min
Next articleអ្នកចាំទី Donnarumma បើកចំហរអំពីអនាគតខ្លួន