បរទេស៖ នាយកផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco បានសារភាពថាក្លឹបមិនមានគោលបំណងចុះហត្ថលេខាលើខ្សែប្រយុទ្ធនៅរដូវក្តៅនេះទេ ដោយបានជម្រះផ្លូវសម្រាប់ Arsenal និង Chelsea ក្នុងការប្រជែងដណ្តើមយក Viktor Gyokeres ។
Deco បានប្រាប់ A Bola ថា៖ “Gyokeres គឺជាខ្សែប្រយុទ្ធដ៏អស្ចារ្យម្នាក់ដែលធ្វើរឿងដ៏អស្ចារ្យនៅ Sporting ប៉ុន្តែយើងមិនស្វែងរកតំណែងនោះទេ។ យើងមាន Lewandowski នៅលេខ៩”៕