បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Telegraph បានអោយដឹងថាក្លឹប Spurs មានគម្រោងក្នុងការសម្រេចចិត្តទៅលើអនាគតរបស់លោក Ange Postecoglou នៅសប្តាហ៍ក្រោយបន្ទាប់ពីរដូវកាលដ៏អស្ចារ្យមួយដែលក្លឹបបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៧ នៅក្របខ័ណ្ឌ Premier League ប៉ុន្តែបានឈ្នះពានរង្វាន់ Europa League ដោយបានផ្តួលក្រុម Manchester United នៅវគ្គផ្តាច់ព្រ័ត្រ។
ប្រធានក្លឹបលោក Daniel Levy បានចាកចេញពីចក្រភពអង់គ្លេសចាប់តាំងពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ ខណៈដែល Postecoglou បានទៅវិស្សមកាល ហើយការសម្រេចចិត្តលើអនាគតរបស់គាត់ត្រូវបានគេរំពឹងនឹងធ្វើឡើងនាពេលឆាប់ៗនេះ ជាមួយនឹងរបាយការណ៍ដែលអះអាងថាតំណែងរបស់គាត់ស្ថិតនៅក្រោមហានិភ័យខ្លាំង៕