បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Paul Joyce អ្នកសារព័ត៌មានរបស់ The Times បានអោយដឹងថាក្លឹប Brentford ជិតនឹងចុះហត្ថលេខាលើអ្នកចាំទី Caoimhin Kelleher របស់ Liverpool ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ១៨លានផោន។
អ្នកចាំទី Kelleher ត្រូវបានគេរំពឹងថានឹងក្លាយជាកីឡាករលេខ១ ថ្មីរបស់ក្លឹប Brentford សម្រាប់រដូវកាល ២០២៥-២៦ ខណៈដែលអ្នកចាំទី Mark Flekken ជិតផ្លាស់ទៅក្លឹបយក្សអាល្លឺម៉ង់ Bayer Leverkusen ៕