បរទេស៖ ក្លឹប តោខៀវ Chelsea ត្រៀមក្នុងការចំណាយលុយបង់ផ្តាច់លក្ខខណ្ឌដោះលែងកីឡាករ Liam Delap របស់ក្លឹប Ipswich Town មានតម្លៃ ៣០លានផោន។
ហើយបើយោងតាមការចេញផ្សាយរបសលោក David Ornstein បានរាយការណ៍ថាក្រុមតោខៀវបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករវ័យ ២២ឆ្នាំហើយ ស្របពេលគ្នាលោក Fabrizio Romano ក៏បានបញ្ជាក់ថាកីឡាករសញ្ជាតិអង់គ្លេសបានបញ្ចប់ការធ្វើតេស្តសុខភាពតំណាក់ដំបូងហើយ៕