Heung-min Son អាចនឹងចាកចេញពីក្លឹប Spurs នៅរដូវក្តៅនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Telegraph បានអោយដឹងថាកីឡាករ Heung-min Son អាចនឹងចាកចេញពី Spurs នៅរដូវក្តៅនេះ ខណៈដែលក្លឹបមានបំណងផ្លាស់ប្តូរក្រុមរបស់ពួកគេឡើងវិញបន្ទាប់ពីទទួលបានជ័យជម្នះក្នុងក្របខ័ណ្ឌ Europa League របស់ពួកគេ។

កីឡាករសញ្ជាតិកូរ៉េខាងត្បូងបានចុះហត្ថលេខាទៅលើកុងត្រាថ្មីនារដូវកាល ដែលអាចអោយគាត់ស្នាក់នៅទឹកដីអង់គ្លេសដល់រដូវក្តៅក្រោយ ដែលមានន័យថាក្លឹបអាចទាមទារថ្លៃផ្ទេរសម្រាប់គាត់នៅក្នុងទីផ្សារដោះដូរកីឡាករនេះ៕

Previous articleអ្នកចាំទី Alisson ក្លាយជាគោលដៅផ្ទេររបស់ក្លឹប Galatasaray
Next articleក្លឹប West Ham កំពុងពិចារណាផ្ទេរយកអតីតអ្នកចាំទីរបស់ Arsenal