AC Milan ទាមទារតម្លៃ ៣០លានអឺរ៉ូ ខណៈ Chelsea ផ្តល់អោយតែ ១០លានអឺរ៉ូប៉ុណ្ណោះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea និង AC Milan មិនទាន់បានព្រមព្រៀងគ្នាទៅលើតម្លៃផ្ទេរអ្នកចាំទី Mike Maignan នោះទេ។

ក្លឹប AC Milan ចង់បានប្រហែល ៣០លានអឺរ៉ូ ខណៈ Chelsea នឹងមិនបង់ប្រាក់នោះទេ ដោយក្លឹបតោខៀវផ្តល់តម្លៃអោយអ្នកចាំទីរូបនេះត្រឹមតែ ១០លានអឺរ៉ូប៉ុណ្ណោះ ក៏ព្រោះតែកុងត្រារបស់គាត់នឹងផុតនៅឆ្នាំ២០២៦។

Chelsea នឹងមិនរង់ចាំចម្លើយយូរជាងថ្ងៃច័ន្ទទេ ព្រោះពួកគេក៏សប្បាយចិត្តជាមួយអ្នកចាំទីទាំង ៤នាក់ដែលមានក្នុងក្រុមរបស់ពួកគេ៕

Previous articleកីឡាករ Rayan Cherki បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Man City ហើយ!
Next articleMan City បានព្រមព្រៀងផ្ទេរយកកីឡាករ Tijjani Reijnders ពីក្លឹប AC Milan