បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Joan García នឹងក្លាយជាអ្នកចាំទីថ្មីរបស់ Barcelona។
លក្ខខណ្ឌផ្តាច់កុងត្រាមានតម្លៃ ២៥លានអឺរ៉ូ ដែលត្រូវបង់ទៅកាន់ក្លឹប Espanyol នៅសប្តាហ៍ក្រោយ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងដែលបានការយល់ព្រម។ អ្នកចាំទី García បានទទួលយកសំណើរបស់ Barça កាលពីប៉ុន្មានថ្ងៃមុនលើកិច្ចសន្យារយៈពេលប្រាំឆ្នាំ ហើយការដាក់សំណើរជាផ្លូវការនឹងធ្វើតាមនៅសប្តាហ៍ក្រោយ៕