Arteta ចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Morgan Rogers របស់ក្លឹប ​Aston Villa

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាក្លឹប Arsenal បានបន្ថែមកីឡាករ Rogers និង Igor Paixao របស់ Feyenoord ទៅក្នុងបញ្ជីគោលដៅសម្រាប់តំបន់ប្រយុទ្ធនៅក្នុងទីផ្សារដោះដូររដូវក្តៅនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមកាំភ្លើងធំនឹងត្រូវផ្តល់តម្លៃ “ខ្ពស់” មួយសម្រាប់ក្លឹប Villa ដើម្បីពិចារណាក្នុងការលក់កីឡាករវ័យ ២២ឆ្នាំ។

Aston Villa FC v Celtic FC - UEFA Champions League 2024/25 League Phase MD8

ក្លឹប Arsenal កំពុងព្យាយាមចុះហត្ថលេខាលើខ្សែបម្រើ Martin Zubimendi របស់ Real Sociedad ខណៈដែលពួកគេព្យាយាមក្នុងប្រជែងដើម្បីលើពាន Premier League ជាលើកដំបូងរបស់ខ្លួន បន្ទាប់ពីឆ្នាំ២០០៤ បន្ទាប់ពីការខកខានម្តងហើយម្តងទៀតសម្រាប់ ៣រដូវកាលចុងក្រោយផងដែរ។ ខ្សែបម្រើប្រយុទ្ធ Rogers ទំនងជាមានតម្លៃលើស ៥០លានផោន ចំណែកកីឡាករ Paixao ដែលមានអាយុ ២៤ឆ្នាំនឹងក្លាយជាជម្រើស “តម្លៃទាប” សម្រាប់ក្លឹបភាគខាងជើងទីក្រុងឡុងដ៍។

អតីតកីឡាកររបស់ក្លឹប Middlesbrough គឺកីឡាករ Rogers ដែលកិច្ចសន្យារបស់គាត់នៅ Villa Park មានសុពលភាពដល់ឆ្នាំ២០៣០ បន្ទាប់ពីបានបន្តកុងត្រាកាលពីខែវិច្ឆិកាឆ្នាំមុន។ គាត់បានស៊ុតបញ្ចូលទី ១៤គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ១៥ដង ក្នុងការបង្ហាញខ្លួន ៥៤ដង សម្រាប់ការដឹកនាំរបស់លោក Unai Emery នៅក្នុងរដូវកាលនេះ។ គាត់​ក៏​បាន​លេង​ជា​ខ្សែ​បម្រើ​ស្លាប​ស្តាំ និង​ឆ្វេង​ផង​ដែរ​ក្នុង​រដូវកាលនេះ។

Morgan Rogers England 03242025

ឥឡូវនេះទីផ្សារដោះដូរកីឡាកររដូវក្តៅបានបើកហើយ វានៅតែត្រូវមើលថាតើក្លឹប Arsenal នឹងដាក់សំណើរសម្រាប់ផ្ទេរ Rogers ដែលអាចបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសទល់នឹង Andorra និង Senegal នៅថ្ងៃសៅរ៍ និងថ្ងៃអង្គារ៕

Previous articleRayan Cherki និយាយបន្ថែមអំពីការផ្ទេរទៅកាន់ក្លឹប Man City
Next articleAdrien Rabiot នឹងពិចារណារទៅជួបជុំជាមួយលោក Massimiliano Allegri នៅ AC Milan