បរទេស៖ ប៉ុន្មានម៉ោងបន្ទាប់ពីខ្សែបម្រើស្លាបរបស់ Liverpool បាននិយាយថាគាត់ “រីករាយណាស់នៅ Liverpool” ស្រាប់តែកីឡាករវ័យ ២៨ឆ្នាំហាក់ដូចជាបានកំពុងពិចារណាលើរឿងដ៏ល្អបំផុតសម្រាប់អនាគត នៅពេលដែលក្លឹប Barcelona កំពុងតាមដានសកម្មភាព។ កីឡាករ Diaz អាចនឹងកំពុងស្វែងរកការបន្តកុងត្រា ខណៈកុងត្រាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅឆ្នាំ២០២៧ ឫក៏អាចផ្ទេរទៅកាន់ក្លឹបថ្មី។
បន្ថែមពីលើការអត្ថាធិប្បាយចុងក្រោយរបស់ Liverpool កីឡាករ Diaz បាននិយាយតាមរយៈ Sport Witness ថា៖ “ប្រសិនបើ Liverpool មិនបន្តកិច្ចសន្យារបស់យើងទេ ខ្ញុំនៅតែមានពេលពីរឆ្នាំដែលខ្ញុំបាននៅជាមួយពួកគេ ហើយខ្ញុំនឹងរីករាយក្នុងការស្នាក់នៅទីនោះ។ ឥឡូវនេះវាអាស្រ័យលើពួកគេ។ ខ្ញុំនៅទីនេះដើម្បីសម្រេចចិត្ត និងមើលអ្វីដែលល្អបំផុតសម្រាប់យើង និងអនាគត”។
ទោះបីជា Liverpool បានប្រាប់ទៅកាន់ក្លឹប Barcelona ថាពួកគេមិនមានបំណងលក់កីឡាករសញ្ជាតិកូឡុំប៊ីក៏ដោយ ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាកីឡាករ Diaz នឹងពិចារណាតែចាកចេញពីហង្សក្រហមសម្រាប់ក្រុម Barca នៅរដូវក្តៅនេះ។ ជាងនេះទៅទៀតបានតាមការចេញផ្សាយរបស់ Marca បានអោយដឹងបន្ថែមទៀតថាក្លឹបយក្សកាតាឡាន់មិនមានភាពរអាក់រអួលដោយសារម្ចាស់ជើងឯក Premier League បដិសេធមិនលក់អតីតតារាឆ្នើមរបស់ក្លឹប FC Porto នោះទេ។
របាយការណ៍បង្ហាញថា Barca មិន ‘ច្រានចោល’ ក្នុងការចុះហត្ថលេខាលើ Diaz ជាពិសេសបន្ទាប់ពីការអត្ថាធិប្បាយចុងក្រោយរបស់គាត់។ លើសពីនេះទៅទៀត ក្រុមរបស់ Hansi Flick មិនប្រញាប់ប្រញាល់ក្នុងការផ្ទេរយកគាត់នោះទេ ហើយថែមទាំងចាត់ទុកជំហររបស់ Liverpool ថាជា “យុទ្ធសាស្ត្រចរចាដែលអាចធ្វើទៅបាន”៕