ទោះជួយ Spurs បានលើកពានមែនពិត!! ប៉ុន្តែលោក Postecoglou ក៏នៅតែត្រូវបណ្តេញចេញ

បរទេស៖ ក្លឹប Tottenham បានប្រកាសថាពួកគេបានចែកផ្លូវជាមួយលោក Ange Postecoglou បើទោះបីជាគាត់បានជួយពួកគេអោយឈ្នះ Europa League ក៏ដោយ។

នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport បានអោយដឹងថាក្លឹប Spurs បានបណ្តេញអ្នកចាត់ការ Postecoglou ចេញពីតំណែង ដោយពួកគេបានចាប់ទុកលទ្ធផលរបស់ក្លឹបនៅក្នុងក្របខ័ណ្ឌ Premier League ជាកត្តាសម្រេចចិត្តសម្រាប់អនាគតរបស់គាត់។ បុរសសញ្ជាតិអូស្ត្រាលីរូបនេះបានដឹកនាំក្លឹបឱ្យឈ្នះពានរង្វាន់ Europa League ដែលជាពានរង្វាន់ដំបូងរបស់ពួកគេក្នុងរយៈពេល ១៧ឆ្នាំ ប៉ុន្តែការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៧ របស់ពួកគេបានធ្វើឱ្យតំណែងរបស់គាត់មិនអាចស្រោចស្រង់បាននោះទេ៕

Previous articlePSG នឹងលក់អ្នកចាំទី Donnarumma ក្នុងតម្លៃតែ ៤០លានអឺរ៉ូប៉ុណ្ណោះ
Next articleមកដឹងអំពីតម្លៃសំណើរទី២ របស់ក្លឹប Man Utd ក្នុងការផ្ទេរយកកីឡាករ Bryan Mbeumo