បែកធ្លាយ!!! Victor Osimhen បានព្រមព្រៀងទៅលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹប

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Sacha Tavolieri បានអោយដឹងថាកិច្ចព្រមព្រៀងរវាង Osimhen និង Al-Hilal លើលក្ខខណ្ឌផ្ទាល់ខ្លួនគឺបានកើតឡើងហើយ ដោយខ្សែប្រយុទ្ធនឹងត្រូវផ្តល់ប្រាក់ឈ្នូល ៣៥លានដុល្លារ ជាអត្រាមូលដ្ឋានក្នុងរយៈពេលនៃកិច្ចសន្យារបស់គាត់ – បញ្ចូលទឹកប្រាក់បន្ថែម។ ការផ្ទេរកានតែខិតជិតហើយ។

Galatasaray A.S. v FC Dynamo Kyiv - UEFA Europa League 2024/25 League Phase MD7

ប៉ុន្តែទោះបីជាមានការបែកធ្លាយជាមួយកីឡាករក៏ដោយ ក៏ក្លឹប Al-Hilal នៅតែមិនទាន់ទទួលបានការព្រមព្រៀងជាមួយក្លឹប Napoli ។ នេះបើយោងតាមការចេញផ្សាយរបស់ Gianluca Di Marzio បានអោយដឹងថាការផ្តល់ជូនដ៏ល្អបំផុតរបស់ក្លឹបយក្សអារ៉ាប៊ីសាអូឌីតគឺ ៧០លានអឺរ៉ូ ហើយ Napoli ចង់បាន ៧៥លានអឺរ៉ូ។

ទំនាក់ទំនងរបស់ Osimhen ជាមួយ Napoli មានភាពជូរចត់កាលពីរដូវក្តៅមុន បើទោះបីជាគាត់បានចុះហត្ថលេខាទៅលើកុងត្រាថ្មិជាមួយក្លឹបដល់ឆ្នាំ២០២៦ ក៏ដោយ។ ការព្រមព្រៀងបានឈានដល់ឆ្នាំចុកក្រោយ ដែលធ្វើអោយតម្លៃផ្ទេរមានកម្រិតសម្រាប់ម្ចាស់ជើងឯក Serie A ក្នុងការទាមទារសម្រាប់ខ្សែប្រយុទ្ធនីហ្សេរីយ៉ា ដែលបានស៊ុតបញ្ចូលទីបាន ៣៧គ្រាប់អំឡុងពេលខ្ចីជើងនៅ Galatasaray កាលពីរដូវកាលមុន។

Fenerbahce-v-Galatasaray-Turkish-Cup-QF

ការចរចាររវាងក្លឹបជុំវិញតម្លៃផ្ទេរត្រូវធ្វើបន្ត។ ប្រសិនបើ Al-Hilal មានភាពរហ័សរហួន ពួកគេនឹងអាចប្រើប្រាស់ Osimhen ក្នុងព្រឹត្តិការណ៍ FIFA Club World Cup ជាមួយនឹងទីផ្សារដោះដូររយៈពេលខ្លីដែលត្រូវបានបង្កើតឡើងសម្រាប់ដើមរដូវក្តៅ មុនពេលការបិទនៅថ្ងៃទី១០ ខែមិថុនា៕

Previous articleលោក Thomas Frank ក្លាយជាបេក្ខភាពកំពូលមកជំនួសកន្លែងលោក Ange Postecoglou
Next articleក្លឹបមួយនៅអង់គ្លេសចង់បានលោក Mauricio Pochettino មកធ្វើជាគ្រូបង្វឹក