ក្រៅពី Haaland ក៏មានកីឡាករ ២រូបផ្សេងទៀត ធ្លាប់ស៊ុតបញ្ចូលទី ៥គ្រាប់ក្នុងមួយប្រកួតនៅពានរង្វាន់ Champions League

បរទេស៖ ក្រោយក្រុម Manchester City បានយកឈ្នះទៅលើក្រុម RB Leipzig ក្នុងលទ្ធផល ៧ទល់នឹង០ សម្រាប់ការប្រកួតជើងទី២ ក្នុងវគ្គ ១៦ក្រុមចុងក្រោយនាពានរង្វាន់ Champions League។

ក្នុងនោះខ្សែប្រយុទ្ធ Erling Haaland បានស៊ុតបញ្ចូលទីដល់ទៅ ៥គ្រាប់ម្នាក់ឯង ដែលធ្វើអោយគាត់ក្លាយជាកីឡាករម្នាក់ ក្នុងចំណោម ៣នាក់ដែលស៊ុតបានដល់ទៅ ៥គ្រាប់ក្នុងមួយប្រកួតសម្រាប់ពានរង្វាន់ Champions League។

កីឡាករដែលស៊ុតបាន ៥គ្រាប់ក្នុងមួយប្រកួតចាប់តាំងពីឆ្នាំ១៩៩២មកនោះរួមមាន៖

១. Luiz Adriano ក្នុងឆ្នាំ ២០១៤-១៥
២. Messi ក្នុងឆ្នាំ ២០១១-២០១២
៣. Haaland ក្នុងឆ្នាំ ២០២២-២៣

Previous articleកីឡាករ​ប្រដាល់​គុន​ខ្មែរ យ៉េន ឌី​ណា បាន​ទទួល​មេដាយមាស ក្រោយ​យកឈ្នះ​វៀតណាម
Next articleមិនមែន ១ ឫ២ប្រកួត នោះទេ!! ប៉ុន្តែ Casemiro អាចនឹងត្រូវអវត្តមានរហូតដល់ទៅ