ក្លឹប Athletic សុខចិត្តធ្វើរឿងនេះ ដើម្បីអាចរក្សាកីឡាករ Nico Williams

បរទេស៖ ក្លឹប Athletic បានបើកការពិភាក្សាបន្តជាមួយ Nico Williams ដោយផ្តល់នូវការដំឡើងប្រាក់ឈ្នួលដ៏ច្រើនដើម្បីរក្សាគាត់ចំពេលមានការចាប់អារម្មណ៍ពីក្លឹប Real Madrid, Barcelona និង Arsenal ។

នេះបើយោងតាមការចេញផ្សាយរបស់ ​​Estadio Deportivo បានអោយដឹងថាក្លឹប Athletic នឹងមិនបោះបង់ចោលដោយងាយនោះទេ។ ការពិភាក្សាដើម្បីបន្តកិច្ចសន្យារបស់គាត់បានចាប់ផ្តើមជាផ្លូវការហើយ ដោយក្លឹបផ្តល់ការដំឡើងប្រាក់បៀវត្សរ៍ ដែលត្រូវបានរាយការណ៍ថាមានប្រហែល ១០លានអឺរ៉ូ ក្នុងមួយរដូវកាល៕

Previous articleអ្នកចាំទី Scott Carson នឹងចាកចេញពី Man City នៅរដូវក្តៅនេះ
Next articleMan Utd ចាប់អារម្មណ៍ចង់បានតារាឆ្នើមរបស់ក្លឹប Barcelona