Clement Lenglet និង Barca បានព្រមព្រៀងបញ្ចប់កុងត្រា ហើយគាត់ទៅចូលរួមជាមួយ AT

បរទេស៖ ក្លឹប Barcelona បានប្រកាសថាពួកគេបានយល់ព្រមបញ្ចប់កិច្ចសន្យារបស់ Clement Lenglet ដែលមានប្រសិទ្ធិភាពភ្លាមៗ។

ខ្សែការពារកណ្តាលរូបនេះបានចូលរួមជាមួយ Barca ក្នុងឆ្នាំ២០១៨ ពី Sevilla និងបានបង្ហាញខ្លួន ១៦០ដងឱ្យក្លឹប ប៉ុន្តែបានចំណាយពេលប៉ុន្មានរដូវកាលចុងក្រោយនេះក្នុងលក្ខខណ្ឌខ្ចីជើង។ កិច្ចសន្យារបស់គាត់មានសុពលភាពដល់ឆ្នាំ២០២៦ ប៉ុន្តែឥឡូវនេះភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នា សម្រាប់ការចែកផ្លូវ។ កីឡាករសញ្ជាតិបារាំងរូបនេះមិនបានខ្ជះខ្ជាយពេលវេលាក្នុងការចូលរួមជាមួយ Atletico Madrid ជាកន្លែងដែលគាត់បានចំណាយកាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងនោះទេ ដោយគាត់បានព្រមព្រៀងទៅលើកុងត្រារហូតដល់ឆ្នាំ២០២៨៕

Previous articleMan City ផ្ទេរយកបានកីឡាករ Rayan Cherki ហើយ ក្នុងតម្លៃប្រមាណ….!
Next articleលោក Cristian Chivu នឹងមកកាន់តំណែងជាគ្រូបង្វឹកក្លឹប Inter Milan