បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ L’Equipe បានអោយដឹងថាការពិភាក្សារវាង PSG និង Bournemouth ជុំវិញការផ្ទេរ Illia Zabarnyi បានជាប់គាំង។
ម្ចាស់ជើងឯក Champions League មានបំណងចង់ផ្ទេរយកកីឡាករសញ្ជាតិអ៊ុយក្រែនឱ្យទាន់ពេលវេលាសម្រាប់ការប្រកួត Club World Cup ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនទាន់ផ្តល់តាមការទាមទារម្លៃ ៧០លានអឺរ៉ូរបស់ក្លឹប Bournemouth នៅឡើយទេ ហើយមានការស្ទាក់ស្ទើរក្នុងការដាក់សំណើរច្រើនជាង ៥០លានអឺរ៉ូ៕