Chelsea បង្ហាញភាពស្ទាក់ស្ទើរក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Hugo Ekitike

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Germany បានអោយដឹងថាក្លឹប Chelsea កំពុងជួបការលំបាកទៅលើការសម្រេចចិត្តក្នុងការចរចាជាមួយ Eintracht Frankfurt ជុំវិញការផ្ទេរកីឡាករ Hugo Ekitike។

ក្រុមតោខៀវមានការកោតសរសើរចំពោះអតីតខ្សែប្រយុទ្ធ PSG ដែលរីករាយនឹងយុទ្ធនាការនាប្រទេសអាឡឺម៉ង់ដោយស៊ុតបញ្ចូលទីបាន ២២គ្រាប់នៅគ្រប់ការប្រកួតទាំងអស់ ប៉ុន្តែមិនទាន់មានការផ្តល់ជូនផ្លូវការណ៍នោះទេ ហើយការស្ទាក់ស្ទើររបស់ពួកគេអាចជាដំណឹងដ៏ល្អសម្រាប់ Liverpool ដែលត្រូវបានគេគិតថាចង់ចុះហត្ថលេខាលើកីឡាករ Hugo Ekitike ផងដែរ៕

Previous articlePSG ស្ទាក់ស្ទើរក្នុងការផ្តល់អោយតាមការទាមទាររបស់ Bournemouth
Next articleស្ងាត់ៗ Man City ចុះហត្ថលេខាផ្ទេរយកបានអ្នកចាំទីម្នាក់ពី Chelsea