បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករសញ្ជាតិបែលហ្ស៊ិកពេលនេះបានផ្តល់ភ្លើងខៀវដល់ការផ្លាស់ប្តូរទៅកាន់ប្រទេសអ៊ីតាលី ហើយគ្រោងនឹងចេញទៅពិនិត្យសុខភាពជាមួយ Napoli។ កីឡាករ De Bruyne នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយនឹងជម្រើសពន្យាមួយឆ្នាំទៀត បន្ទាប់ពីការចាកចេញរបស់គាត់ពី Manchester City ។

កីឡាករ De Bruyne បានទាក់ទាញចំណាប់អារម្មណ៍ពីក្រុមនៅ MLS ប៉ុន្តែបានជ្រើសរើសបន្តអាជីពរបស់គាត់នៅអឺរ៉ុបជាមួយ Napoli ។ ការមកដល់របស់គាត់នឹងក្លាយជាការជំរុញដ៏ធំមួយដល់ក្លឹបបន្ទាប់ពីការឈ្នះពានរង្វាន់ Serie A ដ៏អស្ចារ្យរបស់ពួកគេកាលពីរដូវកាលមុន ហើយគាត់នឹងភ្ជាប់ទំនាក់ទំនងជាមួយអតីតខ្សែបម្រើ Manchester United កីឡាករ McTominay នៅក្លឹបអ៊ីតាលី។ Scott បានរីករាយនឹងយុទ្ធនាការដ៏អស្ចារ្យក្នុងឆ្នាំ ២០២៤-២៥ ហើយបានដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យនៃការលើពានរង្វាន់របស់ Napoli ដោយស៊ុតបញ្ចូលទីបាន ១២គ្រាប់ក្នុងលីក។
ក្នុងអំឡុងពេលរបស់គាត់នៅ Manchester City កីឡាករ De Bruyne បានបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីច្រើនជាងគេបំផុតនៅក្នុងលីកកំពូលទាំងប្រាំរបស់អឺរ៉ុបនៅគ្រប់ការប្រកួតទាំងអស់ គឺ ១៧០ដង ក្នុងការបង្ហាញខ្លួន ៤២២។
.jpg?auto=webp&format=pjpg&width=3840&quality=60)
កីឡាករ De Bruyne ត្រូវបានគេនិយាយថាបានទិញផ្ទះរួចហើយនៅ Naples ហើយឥឡូវនេះនឹងបញ្ចប់ការផ្ទេរដោយឥតគិតថ្លៃរបស់គាត់ទៅកាន់ក្រុមរបស់លោក Antonio Conte ។ កីឡាករវ័យ ៣៣ឆ្នាំនឹងរីករាយនឹងការសម្រាករដូវក្តៅមុនពេលភ្ជាប់ទំនាក់ទំនងជាមួយមិត្តរួមក្រុមថ្មីរបស់គាត់សម្រាប់ការចាប់ផ្តើមការពារតំណែងជើងឯក Serie A របស់ពួកគេ៕



