បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាកីឡាករ Rabiot បានសម្រេចចិត្តស្នាក់នៅបន្តជាមួយក្លឹប Marseille បន្ទាប់ពីបដិសេធឱកាសក្នុងការជួបជុំជាមួយអតីតគ្រូបង្វឹក Allegri ដែលទើបតែត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ Milan ។

កីឡាករ Rabiot ដែលបានចូលរួមជាមួយ Juventus ដោយមិនមានតម្លៃខ្លួននៅឆ្នាំ២០១៩ បានលេងក្រោមការដឹកនាំរបស់លោក Allegri នៅពេលដែលគ្រូបង្វឹកអ៊ីតាលីគ្រប់គ្រង Juventus បីរដូវកាលចន្លោះឆ្នាំ ២០២១ និង ២០២៤។ លោក Allegri បានកំណត់គោលដៅ Rabiot ជាអ្នកជំនួស Tijjani Reijnders ដែលបានចូលរួមជាមួយ Manchester City ហើយកាលពីពេលថ្មីៗនេះកីឡាករវ័យ ៣០ឆ្នាំបាននិយាយថាគាត់បើកចំហរដើម្បីជួបជុំគ្នា។
កីឡាករ Rabiot និងលោក Allegri បានឈ្នះពានរង្វាន់ Coppa Italian ក្នុងរដូវកាល ២០២៣-២៤ នៅពេលដែលពួកគេបានយកឈ្នះ Atalanta ក្នុងលទ្ធផល ១-០ ដោយសារការស៊ុតបញ្ចូលទីដោយកីឡាករ Dusan Vlahovic ។

ក្លឹប AC Milan និងលោក Allegri ឥឡូវនេះនឹងត្រូវរកមើលកីឡាករផ្សេងទៀតដើម្បីមកជំនួសកន្លែងកីឡាករ Reijnders ក្រោយកីឡាករសញ្ជាតិបារាំងបានបដិសេធការផ្ទេរ។ ឥឡូវនេះ Rabiot នឹងទន្ទឹងរង់ចាំក្នុងការដើរតួយ៉ាងសំខាន់នៅក្នុងក្រុម Marseille របស់លោក Roberto De Zerbi នៅពេលពួកគេលេងក្នុងពានរង្វាន់ Champions League នៅរដូវកាលក្រោយ៕



