បរទេស៖ ក្លឹប Arsenal ត្រូវបានរាយការណ៍ថាបានគំរាមដើរចេញពីកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើកីឡាករ Viktor Gyokeres បន្ទាប់ពីក្លឹប Sporting CP បានធ្វើការដំឡើងថ្លៃផ្ទេររបស់ពួកគេសម្រាប់ខ្សែប្រយុទ្ធរូបនេះ។
ការចេញផ្សាយកាលពីថ្ងៃអាទិត្យរបស់កាសែតព័រទុយហ្គាល់ Record បានអោយដឹងថាក្លឹប Arsenal បានត្រៀមខ្លួនរួចជាស្រេចដើម្បី ‘បង្កក’ ចំណាប់អារម្មណ៍របស់ពួកគេចំពោះ Gyokeres ហើយងាកចេញពីកិច្ចព្រមព្រៀងនេះ ប្រសិនបើ Sporting បន្តធ្វើការទាមទារខ្ពស់។ ក្រុមកាំភ្លើងធំជឿថាពួកគេមានជម្រើសថោកជាងនេះ ដែលមានដូចជាកីឡាករ Benjamin Sesko និង Ollie Watkins៕