AC Milan ហ៊ានយកកីឡាករ Rafael Leao ទៅប្តូរជាមួយ Ronald Araujo

បរទេស៖ ក្លឹប AC Milan បានជម្រុញការផ្ទេរកីឡាករ Ronald Araujo របស់ក្លឹប Barcelona ដោយបានផ្តល់ខ្សែប្រយុទ្ធ Rafael Leao ជាថ្នូរនៃការផ្ទេរមួយនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹប AC Milan ដែលស្ថិតនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Massimiliano Allegri កំពុងជំរុញអោយមានការផ្ទេរខ្សែការពារកណ្តាលសញ្ជាតិអ៊ុយរូហ្គាយរូបនេះ ហើយត្រូវបានរាយការណ៍ថាបានធ្វើសកម្មភាពឡើងវិញក្នុងការផ្ទេរ បន្ទាប់ពីធ្លាប់ធ្វើសកម្មភាពម្តងហើយកាលពីរដូវក្តៅមុន។ ទន្ទឹមនឹងនេះដែរ Barca កំពុងតាមប្រមាញ់ខ្សែប្រយុទ្ធផ្នែកខាងឆ្វេង ហើយកីឡាករ Leao ជាកីឡាករបម្រុងនៅក្នុងផែនការរបស់ក្លឹប បន្ទាប់ពីកំពុងតាមប្រមាញ់កីឡាករ Diaz៕

Previous articleFlorian Wirtz នឹងត្រូវធ្វើតេស្តសុខភាពនៅ Liverpool នាថ្ងៃសុក្រនេះ
Next articleនេះជាមូលហេតុដែលក្លឹប Man Utd មិនបារម្ភចំពោះការផ្ទេរកីឡាករ Mbeumo