បរទេស៖ ក្លឹប Manchester United ត្រូវបានរាយការណ៍ថាកំពុងរៀបចំកិច្ចព្រមព្រៀងផ្ទេរចំនួនប្រាំពីរក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។
នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាក្លឹប Manchester United គ្រោងនឹងបញ្ចប់ការផ្ទេរយ៉ាងហោចណាស់ប្រាំពីរបន្ថែមទៀត រួមទាំងការទិញចូល និងលក់ចេញមុនពេលទីផ្សាររដូវក្តៅបិទ ហើយក្លឹបកំពុងធ្វើការលើការផ្ទេរបន្ថែមទៀត។ ក្លឹបត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរតារាឆ្នើម Brentford កីឡាករ Bryan Mbeumo ខណៈដែល Hugo Ekitike របស់ Eintracht Frankfurt ក៏អាចធ្វើដំណើរទៅកាន់ Old Trafford ផងដែរ៕