បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាក្លឹប Arsenal បានបដិសេធក្នុងការផ្តល់តម្លៃចន្លោះពី ៨០ ទៅ ១០០លានអឺរ៉ូ ដែលក្លឹប RB Leipzig បានទាមទារសម្រាប់ការផ្ទេរយកខ្សែប្រយុទ្ធ Benjamin Sesko ។ ក្លឹបនៅ Premier League កំពុងទាក់ទងជាមួយអ្នកតំណាងរបស់កីឡាករ ប៉ុន្តែមិនទាន់យល់ព្រមទាំងស្រុងលើលក្ខខណ្ឌផ្ទាល់ខ្លួននៅឡើយទេ។ ក្លឹបមិនទាន់បានដាក់សំណើដេញថ្លៃជាផ្លូវការសម្រាប់ខ្សែប្រយុទ្ធរូបនេះទេ។
ប្រភពដដែលបានអោយដឹងថាក្លឹប Arsenal ឥឡូវនេះអាចផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេទៅកាន់កីឡាករ Gyokeres ។ ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតនឹងសង្ឃឹមថា Sporting CP នឹងអនុញ្ញាតឱ្យគាត់ចាកចេញពីក្លឹបនៅរដូវក្តៅនេះសម្រាប់តម្លៃផ្ទេរនៅក្នុងចន្លោះពី ៦០-៧០លានអឺរ៉ូ។ យ៉ាងណាមិញ ក្រុមយក្សព័រទុយហ្គាល់អាចទាមទារតម្លៃខ្លួនខ្ពស់ជាងនេះ៕