បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាក្លឹប Barcelona បានឈានដល់ការព្រមព្រៀងគ្នាជាមុនជាមួយ Williams សម្រាប់កិច្ចសន្យារយៈពេល ៦ឆ្នាំដែលនឹងរក្សាគាត់នៅ Camp Nou រហូតដល់រដូវក្តៅឆ្នាំ២០៣១។ ខ្សែបម្រើស្លាបដែលកំពុងល្បីល្បាញរូបនេះបានខិតជិតក្នុងការទៅចូលរួមមជាមួយ Lamine Yamal ដែលមានពួកគេមានទំនាក់ទំនងល្អជាមួយគ្នានៅក្រុមជម្រើសជាតិអេស្ប៉ាញ។ ការបង្កើតភាពជាដៃគូស្លាបថ្មីប្រកបដោយថាមពលនៅក្នុងផែនការវាយប្រហាររបស់លោក Hansi Flick ហើយកីឡាករ Williams គ្រោងរកប្រាក់ឈ្នួលបាន ១២លានអឺរ៉ូនៅ Barca ប្រសិនបើកិច្ចព្រមព្រៀងឈានដល់ការសម្រេច។
ចំណាប់អារម្មណ៍របស់ Barcelona លើ Williams អស់រយៈពេលជាងមួយឆ្នាំហើយ។ ដំបូងឡើយ ក្លឹបបានធ្វើឱ្យគាត់ក្លាយជាគោលដៅកំពូលកាលពីរដូវក្តៅមុន ប៉ុន្តែការទិញយក Dani Olmo បានធ្វើឱ្យមានភាពតានតឹងយ៉ាងខ្លាំងដល់ផ្នែកហិរញ្ញវត្ថុ ដែលធ្វើអោយក្លឹបកាត់បន្ថយផែនការសម្រាប់ការចុះហត្ថលេខាលើកីឡាករផ្សេងទៀត។ លើសពីនេះទៅទៀត ប្រធានក្លឹបលោក Joan Laporta ត្រូវបានរាយការណ៍ថាមានការចាប់អារម្មណ៍ចំពោះការប្តេជ្ញាចិត្តរបស់ Williams ក្នុងការពាក់អាវ Barcelona ។ កិច្ចប្រជុំថ្មីៗជាច្រើនរវាងភ្នាក់ងាររបស់កីឡាករ និងនាយកប្រតិបត្តិក្លឹបត្រូវបានធ្វើឡើង ដើម្បីបំបាត់ព័ត៌មានក្នុងការផ្ទេរទៅកាន់ក្លឹបផ្សេង។ កីឡាករ Williams នឹងមានសេរីភាពក្នុងការផ្ទេរ នៅពេលដែលក្លឹប Barca យល់ព្រមជាមួយ Athletic Club នៅតម្លៃផ្តាច់កុងត្រាដែលបានទាមទារប្រមាណ ៦០លានអឺរ៉ូ។
កីឡាករ Williams បានរីករាយក្នុងការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងរយៈពេល ២រដូវកាលកន្លងមកនេះ ហើយយុទ្ធនាការចុងក្រោយរបស់គាត់ជាមួយ Athletic មិនត្រូវបានរំពឹងទុកនោះទេ។ គាត់បានចូលរួមចំណែក ៥គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៥ដងក្នុងការបង្ហាញខ្លួន ២៩លើកនៅ La Liga ខណៈពេលដែលគាត់ដើរតួយ៉ាងសំខាន់ក្នុងយុទ្ធនាការ Europa League របស់ក្លឹប ដោយបានស៊ុតបញ្ចូលទីបាន ៥គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៣ដងទៀតដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ការចរចារវាងក្លឹប Barcelona និងកីឡាករ Williams កើតឡើងដោយសារការមើលឃើញក្លឹបធំៗនៅអឺរ៉ុបធ្វើការចំណាយលុយក្នុងការដោះដូរកីឡាករ។ ក្លឹប Arsenal, Chelsea និង Bayern Munich សុទ្ធតែបានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ។ ក្លឹប Chelsea ត្រូវបានគេជឿថាកំពុងតាមដានស្ថានភាពរបស់គាត់ពេញមួយរដូវកាល ខណៈដែល Bayern ត្រូវបានគេរាយការណ៍ថាបានពិភាក្សាភ្លាមៗមុនពេលក្រុមរបស់ពួកគេធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកសម្រាប់ការប្រកួត Club World Cup ។ នៅទីបំផុតកីឡាករ Williams ចង់ស្នាក់នៅក្នុងប្រទេសអេស្ប៉ាញ នឹងចង់ចូលរួមជាមួយក្លឹប Barcelona ដែលមិត្តរបស់គាត់កីឡាករ Yamal៕