ក្លឹប Sheffield United តែងតាំងលោក Ruben Selles ជាអ្នកចាត់ការថ្មី

បរទេស៖ ក្លឹប Sheffield United បានតែងតាំងលោក Ruben Selles ជាអ្នកចាត់ការថ្មីរបស់ពួកគេ បន្ទាប់ពីចែកផ្លូវគ្នាជាមួយលោក Chris Wilder ។

សេចក្តីថ្លែងការណ៍ផ្លូវការពីក្លឹបបានសរសេរថា “ក្រុម Sheffield United បានផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីបំពេញកៅអីគ្រូបង្វឹកនៅ Bramall Lane ដោយតែងតាំងគ្រូបង្វឹកដែលមានបទពិសោធន៍ Premier League និង Championship ។ លោក Ruben Selles គឺជាអ្នកចាត់ការថ្មីរបស់ Blades ហើយផ្លាស់ទៅ S2 ដោយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ឆ្នាំជាមួយក្លឹប។ ការតែងតាំងគ្រូបង្វឹកនឹងធ្វើឡើងនៅតាមពេលកំណត់”៕

Previous articleក្លឹបមួយនៅ Premier League ចង់បានកីឡាករ Douglas Luiz
Next articleThomas Frank ជម្រុញអោយ Spurs ទិញកីឡាករ West Ham រូបនេះ!