Chelsea ពិចារណាការផ្ទេរយកខ្សែប្រយុទ្ធរបស់ក្លឹប Brighton

បរទេស៖ ក្លឹប Chelsea ត្រូវ​បាន​រាយការណ៍​ថា​នឹង​លួច​ផ្ទេរ​យកកីឡាករ Joao Pedro ដែលជាគោលរបស់ក្លឹប Newcastle បើ​ទោះ​បី​ជា​ខ្សែ​ប្រយុទ្ធ Brighton រូបនេះ​កំពុង​ពិភាក្សា​ជាមួយក្លឹបសារិកាព្រៃក៏ដោយ។

Joao Pedro Brighton 2024-25

នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹបតោខៀវកំពុងពិចារណាលើការដាក់សំណើរផ្លូវការសម្រាប់កីឡាករ Pedro ដែលមិនដូចទៅនឹងក្លឹប Newcastle ដែលបានចូលជួបពិភាក្សាជាផ្លូវការជាមួយក្លឹបហើយ។ ជាមួយនឹងកីឡាករវ័យ ២៣ឆ្នាំរូបនេះបានខកខានការប្រកួតចំនួន ២ដងចុងក្រោយនៃរដូវកាលមុន ហើយក្លឹប Brighton បានកំពុងធ្វើការសម្រាប់ការផ្ទេរខ្សែប្រយុទ្ធក្រិក Charalampos Kostoulas មកជំនួសកន្លែងគាត់៕

Previous articleMan Utd កំពុងពិភាក្សាជាមួយ Bayern ទៅលើការខ្ចីជើងកីឡាករសំខាន់ម្នាក់
Next articleលោក Maresca និយាយអំពីដំណោះស្រាយសម្រាប់បញ្ហារបស់កីឡាករ Mykhailo Mudryk