បរទេស៖ ក្លឹប AC Milan អាចនឹងចែកផ្លូវជាមួយកីឡាករសំខាន់ម្នាក់របស់ពួកគេក្នុងពេលឆាប់ៗនេះ ខណៈដែល Theo Hernandez ខិតកាន់តែកៀកក្នុងការផ្លាស់ប្តូរទៅកាន់ Saudi Pro League ជាមួយនឹងចំណាប់អារម្មណ៍ដ៏ធំពី Al-Hilal ។
នេះបើយោងតាមការចេញផ្សាយរបស់លោក Gianluca Di Marzio បានអោយដឹងថាកីឡាករ Hernandez បានបង្ហាញឆន្ទៈជាក់ស្តែងក្នុងការចូលរួមជាមួយក្រុម Al-Hilal ដែលជាការកត់សម្គាល់នៃការផ្ទេររបស់គាត់។ ខ្សែការពាររបស់ក្លឹប AC Milan ដែលធ្លាប់មានព័ត៌មាននៃការផ្ទេរទៅកាន់មជ្ឈិមបូព៌ា ឥឡូវនេះបានបើកចំហរក្នុងការចូលរួមជាមួយក្រុមរបស់លោក Simone Inzaghi ជាមួយនឹងការពិភាក្សារវាងអ្នកតំណាងរបស់កីឡាករ និង Al-Hilal ដែលរំពឹងទុកនៅប៉ុន្មានថ្ងៃខាងមុខនេះ៕



