បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាក្លឹប Newcastle ប្តេជ្ញារក្សាទុកកីឡាករ Alexander Isak លើសពីរដូវក្តៅនេះ ហើយមន្ត្រីគ្រោងនឹងចាប់ផ្តើមការពិភាក្សាជាមួយកីឡាករលើកិច្ចសន្យាថ្មី ដែលប្រសើរជាងមុន ដើម្បីរារាំងការចាប់អារម្មណ៍ពីក្រុមកាំភ្លើងធំ និងហង្សក្រហម។
ក្លឹបសារិកាព្រៃត្រៀមផ្តល់ប្រាក់ខែលើសពី ១៥ម៉ឺនផោនក្នុងមួយសប្តាហ៍ ដែលនឹងឃើញកីឡាករ Isak នឹងទទួលបានច្រើនជាងកីឡាករ Sandro Tonali, Bruno Guimaraes និង Anthony Gordon ដែលជាអ្នករកចំណូលបានច្រើនជាងគេរបស់ក្លឹប៕



