បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងថាក្លឹប Manchester United កំពុងសម្លឹងមើលការចុះកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយសម្រាប់តារាឆ្នើមរបស់ក្លឹប Leicester កីឡាករ Wilfred Ndidi ដែលអាចមានតម្លៃ ៩.៥លានផោន។

កីឡាករវ័យ ២៨ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីកាលពីឆ្នាំមុនដែលរួមបញ្ចូលនៅលក្ខខណ្ឌដោះលែង ដែលមានតម្លៃទាបជាងមុនប្រសិនជាគាត់ចង់ចាកចេញពីក្លឹប Leicester City៕



