Arteta ប្តូរគោលដៅទៅរកកីឡាកររបស់ក្លឹប Crystal Palace

បរទេស៖ ក្លឹប Arsenal អាចនឹងឆ្មក់ធ្វើការផ្ទេរយកកីឡាករ Eberechi Eze ដែលជាគោលដៅរបស់ក្លឹប Tottenham ខណៈដែលពួកគេស្វែងរកជម្រើសដែលមានតម្លៃទាបជាងកីឡាករ Rodrygo ។

Crystal Palace FC v Wolverhampton Wanderers FC - Premier League

បើយោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងថាក្លឹបកាំភ្លើងធំអស់សង្ឃឹមក្នុងការកែលម្អជម្រើសវាយលុករបស់ពួកគេ ហើយ Eze កំពុងក្លាយជាគោលដៅមួយ ជាមួយនឹងលក្ខខណ្ឌដោះលែង ៦៨លានផោនធ្វើឱ្យគាត់ក្លាយជាជម្រើសដែលមានតម្លៃសមរម្យ។ ក្លឹប Tottenham ត្រូវ​បាន​គេ​និយាយ​ថា​កំពុង​នាំមុខ​គេ​ក្នុង​ការដាក់សំណើរផ្ទេរយក​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស ប៉ុន្តែ​ឥឡូវ​នេះ​វា​អាច​ជា​ការ​ប្រយុទ្ធ​គ្នា​រវាង​ក្លឹប​នៅ​ភាគ​ខាងជើង​ទីក្រុង​ឡុងដ៍ដើម្បី​ទទួល​បាន​ហត្ថលេខា​របស់​គាត់៕

Previous articleកីឡាករ Myles Lewis-Skelly យល់ព្រមបន្តកុងត្រាថ្មីជាមួយ Arsenal
Next articleក្លឹប Athletic កំពុងព្យាយាមរកវិធីរារាំងកីឡាករ Nico Williams កុំអោយទៅ Barca